គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អំពីយើង

ចក្ខុវិស័យ និង បេសកម្ម


ចក្ខុវិស័យ

គ្រឹះស្ថាននឹងត្រូវបានទទួលស្គាល់ពេញផ្ទៃប្រទេស ថាជាគ្រឹះស្ថានដ៏ធំមួយក្នុងចំណោមគ្រឹះស្ថានធំៗផ្នែកខាងប្រាក់កម្ចីគេហដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៖

- មានជំនាញនិងចំណេះដឹងខ្ពស់នៅក្នុងវិស័យឥណទានគេហដ្ឋាន។

បង្កើតស្តង់ដារថ្មីជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍសេវាកម្មប្រាក់កម្ចីគេហដ្ឋានក្នុងប្រទេស។

ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណេត​ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់ការអនុម័តនិងការទូទាត់ផ្នែកហិរញ្ញវត្ថុបានឆាប់រហ័ស។






បេសកម្ម

សោមនស្សរីករាយក្នុងការលើកទឹកចិត្តអតិថិជននិងដៃគូក្នុងការបង្កើនទ្រព្យសម្បត្តិ ៖

- រក្សាភាពងាយស្រួល មានលក្ខខណ្ឌតាមច្បាប់ អតិថិជនអាចទទួលបានការអនុម័តឥណទានបានឆាប់រហ័ស។

- ផ្តល់សេវាដោយឥតគិតថ្លៃសម្រាប់ ការពិគ្រោះយោបល់ផ្នែកច្បាប់ដើម្បីទទួលបានភាពជាម្ចាស់ កម្មសិទ្ធអចលនទ្រព្យ។

- សម្រួលការបង់ប្រាក់បត់បែនទាំងលើការប្រាក់និងប្រាក់ដើមសម្រាប់អតិថិជន។

- ចែករំលែកអត្ថប្រយោជន៍ដល់អ្នកពាក់ព័ន្ធ អតិថិជន និងដៃគូ។


ប្រតិបត្តិការប្រកបដោយក្រមសីលធម៌ដើម្បីជាប្រយោជន៍ដល់សហគមន៍ ៖

- គាំទ្រផ្នែកលំនៅដ្ឋានដល់យុវជនដែលបានចាប់ផ្តើមបង្កើតក្រុមគ្រួសារថ្មី ។

- ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃដើម្បីទទួលបានប្រាក់កម្ចីគេហដ្ឋាន។

- ផ្តល់អាទិភាពឱ្យបុគ្គលិកផ្ទៃក្នុងនូវឱកាស ឋានៈការងារនិងទទួលបានអត្ថប្រយោជន៍មុនបុគ្គលិកមានប្រភពពីខាងក្រៅ។

- ជួយមនុស្សពេញវ័យដែលកំពុងស្វែងរកបទពិសោធន៍ការងារឱ្យមានឱកាស។

- លើកកម្ពស់ការអនុវត្ត និងការប្រកួតប្រជែងល្អនៅក្នុងឧស្សាហកម្មប្រាក់កម្ចីគេហដ្ឋាន។