គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អំពីយើង

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ពេញចិត្ត។ យើងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់ និងអាចជឿទុកចិត្តបានដល់អតិថិជនដែលមានប្រវតិ្តឥណទានល្អ មុខរបរស្របច្បាប់ និងសមត្ថភាពក្នុងការទូទាត់សង។

យុទ្ធសាស្រ្តអាជីវកម្មរបស់យើងគឺ នាំមកនូវគុណតម្លៃដល់សហគមន៍និងផ្តល់ជូនអតិថិជននូវផលិតផលហិរញ្ញវត្ថុដែលអតិថិជនត្រូវការប្រកបដោយភាពស្មោះត្រង់និងទុកចិត្ត។ 

គណៈគ្រប់គ្រងរបស់យើងត្រូវបានផ្តួចផ្តើមឡើងដោយកិច្ចសហប្រតិបត្តិការមួយនៅឆ្នាំ២០២០ រវាងក្រុមហ៊ុនកម្ពុជា និងតៃវ៉ាន់ និងត្រូវបានបើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តអតិថិជននៅកម្ពុជាយើងក្នុងការទទួលបាននូវប្រាក់កម្ចីទិញគេហដ្ឋាននិងវីឡាដែលមានទំហំប្រាក់កម្ចីរហូតដល់១០០% (មួយរយភាគរយ) នៃតម្លៃគេហដ្ឋានដែលត្រូវបានប្រើប្រាស់ចំពោះគម្រោងអភិវឌ្ឍផ្ទះ និងវីឡារបស់ដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក យើងខ្ញុំ។

សូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃរបស់អ្នក ក្នុងការអានរបាយការណ៍ប្រចាំឆ្នាំ និងការចូលមើលគេហទំព័ររបស់យើងខ្ញុំ។ សូមសំណាងល្អ និងរីករាយឆ្នាំថ្មី។

សូមអរគុណ!


តាំង គួងហាវ
ប្រធានក្រុមប្រឹក្សាភិបាល