គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អំពីយើង

ក្រុមប្រឹក្សាភិបាល


ឧកញ៉ា តាំង គួងហាវ

ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក


ឧកញ៉ា តាំង គួងហាវ ជាសហភាគហ៊ុនិករបស់គ្រឹះស្ថាន និងមានភារកិច្ចជាអ្នកសហការអនុម័តនិងសម្រេចចិត្តស្នូល ដូចជាការទទួលយកការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុក និងបរទេស ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេស​​ និងក្រៅប្រទេសកម្ពុជា។


លើសពីនេះ ឧកញ៉ា បានវិនិយោគលើវិស័យធុរកិច្ចផ្សេងទៀត ដូចជា រោងចក្ររ៉ែនិងថ្មម៉ាប វិស័យអចលនទ្រព្យ វិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ឧស្សាហកម្មកសិកម្ម​ និងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលគ្របដណ្ដប់​ក្រោមកម្មសិទ្ធិបញ្ញាម៉ាកយីហោឈ្មោះ ជី​ ប៊ី (G B) ដែលក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.កជាផ្នែកមួយនៃឈ្មោះនេះដែរ។

 

ឧកញ៉ា តាំង គួងហាវ មានឆន្ទៈក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមរបស់ប្រទេសកម្ពុជា តាមរយៈការនាំយកឱកាសអាជីវកម្មសម្រាប់សហគមន៍ និងគាំទ្រដល់យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។



លោកស្រី HSU, CHIA-CHIA

អនុប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក


លោកស្រី HSU, CHIA-CHIA ជាសហភាគហ៊ុនិករបស់គ្រឹះស្ថាន និងមានភារកិច្ចជាអ្នកសហការអនុម័តនិងសម្រេចចិត្តស្នូល ដូចជាការទទួលយកការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុក និងបរទេស ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅទូទាំងក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។


លើសពីនេះ លោកស្រីបានវិនិយោគលើវិស័យអាជីវកម្មផ្សេងៗទៀត ដូចជាសណ្ឋាគារ (A+) អចលនទ្រព្យ អភិវឌ្ឍន៍លំនៅដ្ឋាន ឧស្សាហកម្មកសិកម្ម។ លោកស្រី HSU, CHIA-CHIA ក៏មានចក្ខុវិស័យអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមរបស់ប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្ត និងគៀងគរអ្នកវិនិយោគក្រៅប្រទេសបន្ថែមទៀត មកបណ្តាក់ទុនក្នុងឱកាសអាជីវកម្មថ្មីៗនៅប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។



លោក តាំង កៅគៀត

សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក


លោក លោក តាំង កៅគៀត ជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ហើយក៏ជាទីប្រឹក្សារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផងដែរ។ តួនាទីរបស់លោកគឺជាអ្នកចូលរួមត្រួតពិនិត្យ ផ្តល់យោបល់ ការណែនាំ ផ្តល់ការគាំទ្រដើម្បីធានាបានជោគជ័យនៃការណែនាំ។

លោក តាំង កៅគៀត បច្ចុប្បន្នគឺជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វាយស្តារ រេស៊ីដេន អេសអ ឯ.ក និងក្រុមហ៊ុនជី ប៊ី រ៉េស៊ីដេន ឯ.ក។ លោកមានបទពិសោធន៍ការងារជាច្រើនទៀតក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម រួមទាំងវិស័យដឹកជញ្ជូននិងសំណង់ វិស័យសេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងពហុក្រុមហ៊ុនបុត្រសម្ព័ន្ធ និងទំនាក់ទំនងអន្តរជាតិ ដែលអាចធានាបានចំពោះក្រុមហ៊ុនឆ្ពោះទៅរកចក្ខុវិស័យ និងបេសកកម្មត្រឹមត្រូវ ព្រមទាំងនិរន្តរភាពរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។



លោក ម៉ាក ចំរើន

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក


លោក ម៉ាក ចំរើន គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ លោកមានភារកិច្ចស្នូល ចូលរួមក្នុងការសម្រេចចិត្ត និងសហការអនុម័តលើផែនការអាជីវកម្ម គោលនយោបាយ និងចក្ខុវិស័យអាជីវកម្ម និងប្រតិបត្តិការរបស់ក្រុមហ៊ុន។

លើសពីនេះ លោកគឺជាប្រធានគណៈកម្មការសវនកម្មផ្ទៃក្នុង ជាអ្នកត្រួតពិនិត្យកិច្ចការប្រតិបត្តិតាម ជាអ្នកផ្តល់អនុសាសន៍ដល់អង្គប្រជុំក្រុមប្រឹក្សាភិបាលអំពីយន្តការហិរញ្ញវត្ថុនិងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គោលនយោបាយប្រតិបត្តិការ រួមទាំងការកំណត់អំណាចរបស់ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្នុងការដោះស្រាយបំណុលសាជីវកម្ម ប្រាក់កម្ចីសង្ស័យ និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀតផងដែរ។

លោក ម៉ាក ចំរើន បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ភីអិលស៊ី និងជា នាយក​ប្រតិបត្តិនៃក្រុមហ៊ុន FinTech Smile Shop E-Commerce Platform

លោកធ្លាប់ជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ស្ថាប័ន និងទំនាក់ទំនងបុគ្គលិក និងជាប្រធាននាយកដ្ឋានទីផ្សាររបស់ ធនាគារ ស៊ី.អាយ.អឹម ប៊ី ភី.អិល.ស៊ី (CIMB Bank Plc.) ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ លោកក៏ធ្លាប់ជាប្រធានសមាគមយុវជនខ្មែរ (KYA) ក្នុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ផងដែរ