គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

សវតារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជី ប៊ី ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានបង្កើតឡើងដោយលោក តាំង គួងហាវ និង លោកស្រី HSU, CHIA-CHIA  ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត និងមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លេខ០០០៤៣ ៩០៩, ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយធនាគារជាតិ នៃ កម្ពុជា លេខ   ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានក្លាយជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលមានវិញ្ញាបនបត្រ សមាជិក លេខ១២២/ ២០ស៊ីអ៊ឺមអេ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមសាទរចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានប្រាក់ចំណូលពី កំរិតទាបឡើងទៅនៅក្នុងប្រទេស និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ ជាតិស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០។