កិច្ចជំនួបពិភាក្សា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ថ្នាក់ដឹកនាំគម្រោងបុរី ហ្វាយ ស្តារ នៃក្រុមហ៊ុនហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក

នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល មានកិច្ចជំនួបពិភាក្សាផ្លាស់ប្តូរយោបល់មួយ តាមអនុស្សរនៈយោគយល់គ្នា ដើម្បីអភិវឌ្ឍទីផ្សារ និងសេវាកម្មដល់អតិថិជនឱ្យកាន់តែប្រសើរឡើង។

កិច្ចជំនួបពិភាក្សានេះធ្វើឡើងនៅការិយាល័យកណ្តាលនៃក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក និងបានការចូលរួមពីថ្នាក់ដឹកនាំតំណាងរបស់ក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក និងថ្នាក់ដឹកនាំតំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ ជំនួបពិភាក្សានេះផងដែរក៏បានទទួលផ្លែផ្កាវិជ្ជមានជាច្រើនលើចំណុចនៃការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រីកវិសាលភាពផ្គត់ផ្គង់ដល់អតិថិជន ការអភិវឌ្ឍសេវាកម្មដល់អតិថិជនឱ្យកាន់តែប្រសើរឡើង។ល។

ក្រុមហ៊ុនដៃគូទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់លំនៅដ្ឋាន ការផ្តល់សេវាកម្មហិរញ្ញប្បទានលំនៅដ្ឋាន និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុនានា ជូនដល់អតិថិជនក្នុងទីផ្សារប្រកួតប្រជែងនេះតទៅថ្ងៃអនាគត។ កិច្ចជំនួបពិភាក្សាត្រូវបានបញ្ចប់នៅម៉ោងដប់ប្រាំមួយនាថ្ងៃដដែល អមដោយភាពសាទរ រាក់ទាក់ក្រៃលែង និងបានថតរូបអនុស្សាវរីយ៍នាឱកាសនោះផងដែរ។ សូមអរគុណ!