គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានបង្កើតឡើងដោយឧកញ៉ា តាំង គួងហាវ និង លោកស្រី HSU, CHIA-CHIA ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គ្រឹះស្ថានបានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ០០០៤៣៩០៩ ចេញដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានផ្តល់អាជ្ញាបណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយធនាគារជាតិ នៃកម្ពុជា លេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានក្លាយជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)ដែលមានវិញ្ញាបនបត្រសមាជិកលេខ១២២/២០ស៊ីអឹមអេ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ ពីស្ថាប័ន GBAF PUBLICATIONS LTD នៃចក្រភពអង់គ្លេស។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានកិត្តិយសដែលបានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា មានរយៈពេល២ឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដែលជាឆ្នាំទីបួន(០៤) ជាប់ៗគ្នារបស់យើង (២០២៣ -២០២៦) នៃការទទួលបាននូវកិត្យានុភាពនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមសាទរចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលមានប្រាក់ចំណូលពីកម្រិតទាបឡើងទៅនៅក្នុងប្រទេស និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៣-២០៣០។