ទូរស័ព្ទមក:(+855) 23 977 778
អំពីយើង

ថ្នាក់គ្រប់គ្រង

លោក ជេដ្ឋ គីមជិន

នាយក​ប្រតិបត្តិ

លោក ជេដ្ឋ គីមជិន​ មានបទពិសោធន៍ និងចំណេះដឹងនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ រយៈពេលជាង២០ឆ្នាំលើសមត្ថភាពផ្សេងៗគ្នារួមមាន៖ ការអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ​ និងការលក់ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងធនាគារ និង​ហិរញ្ញវត្ថុ។ លោក ជេដ្ឋ គីមជិន បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងតួនាទីជានាយកប្រតិបត្តិ​ ដែលលោកត្រូវបានទទួលស្គាល់ដោយធនាគារជាតិ នៃ កម្ពុជា។

លោក ជេដ្ឋ គីមជិន  ធ្លាប់បានចូលបម្រើការងារផ្នែកសេ​វា​កម្មហិរញ្ញវត្ថុ​នៅធនាគារពាណិជ្ជ នាឆ្នាំ១៩៩៩ ហើយបន្ទាប់មក លោកត្រូវបានជ្រើសតាំងជាប្រធានសាខានៃធនាគារពាណិជ្ជនៅឆ្នាំ២០០៧។ ឆ្នាំ២០១៤ លោកបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុនភតិសន្យា​ហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅភ្នំពេញ តរៀងមក។

លោក ជេដ្ឋ គីមជិន បានទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឍ​ សេដ្ឋកិច្ច  ពីវិទ្យាស្ថានអន្តរជាតិ នៃកម្ពុជា  ​ក្នុងឆ្នាំ២០០៣ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីវិទ្យាស្ថានអន្តរជាតិសិង្ហបុរីនៅកម្ពុជាក្នុងឆ្នាំ២០០៦។លោកបានទទួលលិខិតបញ្ជាក់ អំពីការសិក្សាវគ្គជំនាញ វគ្គបំប៉ន សិក្ខាសាលាជាច្រើនផ្សេងទៀតដែល ទាក់ទងនឹងវិស័យសេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះលោកបានចូលរួមវគ្គ     បណ្តុះបណ្តាល និងសិក្ខាសាលាមួយចំនួនទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុធនាគារ និងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសចិន ម៉ាឡេស៊ី ថៃ និងប្រទេសវៀតណាមផងដែរ។


លោកស្រី ម៉ឺន​ ច័ន្ទរដ្ឋា

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី ម៉ឺន​ ច័ន្ទរដ្ឋា ចូលបម្រើការងារ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។  លោកស្រីមានបទពិសោធន៍១០ឆ្នាំ ក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក។ ចាប់ផ្ដើមការងារដំបូងជា គណនេ​យ្យ​ករនៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគណនេយ្យមួយក្នុងឆ្នាំ២០១៤ បន្ទាប់មកលោកស្រីបានប្ដូរការងារទៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី ​ក្នុងខែសីហា ឆ្នាំ២០១៦ ក្នុងតួនាទីជាមន្ត្រីហិរញ្ញវត្ថុ។  

ក្នុងខែមករាឆ្នាំ២០២១ លោកស្រីត្រូវបានតម្លើងតួនាទីជា       អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី មុនពេលចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ ម.ក ក្នុងតួនាទីជា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០២៣។ លោកស្រី មានចំណេះ ជំនាញ និងបទពិសោធន៍  ក្នុងការប្រើប្រាស់   ប្រព័ន្ធស្នូលធនាគារ​(Core Banking System)​​ មានដូចជា ប្រព័ន្ធ​ V-Co​nne​c​t Core ​System, ប្រព័ន្ធ Morakot Co​r​e​​System, ការអនុវត្តន៍ទម្រង់របាយការណ៍តាម CAS & CIFRS-SME, ការគ្រប់គ្រងផ្នែកខាងសាច់ប្រាក់ រួមទាំងជំនាញផ្នែកកិច្ចការពន្ធដារផងដែរ។ 

លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាក្នុងឆ្នាំ២០១៤។ ក្រៅអំពីនេះលោកស្រីទទួលបានសញ្ញាបត្រភ្នាក់ងារពន្ធដារ ពីសាលាជាតិពន្ធដារ នៅក្នុងឆ្នាំ២០១៨ ផងដែរ។ លោកស្រីធ្លាប់បានចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលដូចជា វគ្គរៀបចំផែនការអាជីវកម្ម វគ្គគណនេយ្យសម្រាប់ រៀបចំស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គភាពធុនតូច និងមធ្យម វគ្គអ្នកគ្រប់គ្រងក្នុងសម័យឌីជីថល និងវគ្គផ្សេងៗទៀត ទាក់ទងនឹងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ។ លោកស្រីក៏ធ្លាប់ចូលរួមបង្កើត នីតិវិធីគណនេយ្យគោលនយោបាយ និងនីតិវិធីប្រើប្រាស់ប្រព័ន្ធស្នូលធនាគារ ការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ និងកិច្ចការពាក់ព័ន្ធនិងពន្ធដារផ្សេងៗទៀត។ 



លោក​ ហ៊ត សុវណ្ណឌី

ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស

 

លោក ហ៊ត សុវណ្ណឌី មានបទពិសោធន៍ការងារជាង១៦ឆ្នាំ លើការងារ ផ្នែកធនធានមនុស្ស និងរដ្ឋបាល។  ចាប់ផ្ដើមការងារជារដ្ឋបាល និងជាអ្នកគណនាប្រាក់បៀវត្សប្រចាំរោងចក្រកាត់ដេរ និងរោងចក្រផលិត​ចំណីសត្វអស់រយៈពេលបួនឆ្នាំ  លោក ហ៊ត  សុវណ្ណឌី  បានអភិវឌ្ឍខ្លួនដោយផ្លាស់ប្ដូរការងារពីវិស័យឧស្សាហកម្មកាត់ដេរ​និង ផលិតចំណីសត្វ ទៅកាន់ការងារជាមន្ត្រីជំនាញ ផ្នែកធនធានមនុស្ស និងជាជំនួយការអ្នកគ្រប់គ្រងធនធានមនុស្ស នៅក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិក្នុងស្រុកបានរយៈពេលជាង៦ឆ្នាំ។ បួនឆ្នាំបន្ទាប់ លោក ហ៊ត សុវណ្ណឌី បានក្លាយជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងក្រុមហ៊ុនឯកជន ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន​ ស្ថិតនៅ ​ក្រោមបន្ទុក។​

លោក ហ៊ត សុវណ្ណឌី កំពុងបន្តថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។​លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ​​​និងគណនេយ្យក្នុងឆ្នាំ២០០៧ នៅសាកល​វិទ្យាល័យបៀ​ល​​ប្រាយ  និងបានបញ្ចប់ថ្នាក់សញ្ញាបត្រភាសាអង់គ្លេ​ស​ នៅវិទ្យាស្ថានអន្តរជាតិអប់រំកម្ពុជា២០០៨។ លើសពីនេះទៀត លោក ហ៊ត សុវណ្ណឌី​​ ក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន   ដែលទាក់ទង នឹងការគ្រប់គ្រងធន​ធានមនុស្សផងដែរ។ លោក ហ៊ត សុវណ្ណឌី បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងមុខតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នាចុងខែធ្នូ ឆ្នាំ២០២១។



លោក ឡេង សុវណ្ណារ៉ាត់

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិ​ភ័យ និងប្រតិបត្តិតាម

លោក ឡេង សុវណ្ណារ៉ាត់ បានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នាខែវិច្ឆិកា ឆ្នាំ២០២១ ដោយ លោកត្រូវបានធនាគារជាតិ នៃ កម្ពុជា ទទួលស្គាល់ថាជាបេក្ខជនមានសមត្ថភាពក្នុងតួនាទីជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់គ្រឹះស្ថាន។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៏ផ្នែកគ្រប់គ្រងហានិភ័យធនាគារ និងហិរញ្ញវត្ថុ ការត្រួតពិនិត្យអនុលោមបញ្ញតិ្ត ទប់ស្កាត់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក បានជាង១៨ឆ្នាំមកហើយនៅក្នុងធនាគារពាណិជ្ជធំលំដាប់ទី១នៅប្រទេសកម្ពុជា ។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយធ្លាប់ទទួលបន្ទុកលើមុខងារជាច្រើនដូចជា ផ្នែកគណនេយ្យ ផ្នែកប្រតិបត្តិការ ឯកទេសជាន់ខ្ពស់វិភាគហិរញ្ញវត្តុនិងផែនការថវិការ គ្រប់គ្រងហានិភ័យ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ត្រួតពិនិត្យអនុលោមបញ្ញត្តិ និងបទពិសោធន៍ជាច្រើនជាមួយអតិថិជន។ តួនាទីចុងក្រោយរបស់លោក គឺជាអ្នកដឹកនាំនិងគ្រប់គ្រងនាយកដ្ឋានប្រតិបត្តិតាមនៃធនាគារពាណិជ្ជមួយ និងបានទទួលបានជោគជ័យក្នុងការដឹកនាំរៀបចំបង្កើតនូវយុទ្ធសាស្រ្តធនាគារ គោលនយោបាយ និងនីតិវិធីសំខាន់ៗមួយចំនួន ជាមួយគម្រោងរបស់ស្ថាប័នអន្តរជាតិហៅកាត់ AFD

លោក ឡេង សុវណ្ណារ៉ាត់ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅខែមីនា ឆ្នាំ២០១២ បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅខែកក្កដា ឆ្នាំ២០០៣ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅឆ្នាំ២០១៩ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមដែលបានទទួលស្គាល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថាIBF។ លើសពីនេះទៅទៀតលោក ឡេង សុវណ្ណារ៉ាត់ បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដូចជាគោលនយោបាយស្តីពីការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាននិងសង្គម ពីប្រទេសហ្វីលីពីន ការគ្រប់គ្រងភតិសន្យាហិរញ្ញវត្ថុ ប្រព័ន្ធហិរញ្ញវត្ថុសកលនិងទីផ្សារហិរញ្ញវត្ថុ គ្រប់គ្រងហានិភ័យនៃប្រព័ន្ធប្តូរប្រាក់ ការព្យាករណ៍និងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចសកល ការគ្រប់គ្រងពន្ធនិងច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលរបស់ធនាគារ អភិវឌ្ឍន៍ប្រព័ន្ធបទដ្ឋានរបាយការគណនេយ្យអន្តរជាតិ​”IFRS” ការវាយតម្លៃអញ្ញមញ្ញនិងការវាយតម្លៃហានិភ័យថ្នាក់ជាតិរបស់ធនាគារពិភពលោក និងក្រុមការងារAPG