ឧកញ៉ា តាំង គួងហាវ
ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
ឧកញ៉ា តាំង គួងហាវ ជាសហភាគហ៊ុនិករបស់គ្រឹះស្ថាន
និងមានភារកិច្ចជាអ្នកសហការអនុម័តនិងសម្រេចចិត្តស្នូល
ដូចជាការទទួលយកការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុក និងបរទេស
ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា។
លើសពីនេះ ឧកញ៉ា បានវិនិយោគលើវិស័យធុរកិច្ចផ្សេងទៀត ដូចជា រោងចក្ររ៉ែនិងថ្មម៉ាប
វិស័យអចលនទ្រព្យ វិស័យអភិវឌ្ឍន៍លំនៅដ្ឋាន
ឧស្សាហកម្មកសិកម្មនិងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលគ្របដណ្ដប់ក្រោមកម្មសិទ្ធិបញ្ញាម៉ាកយីហោឈ្មោះ
ជី ប៊ី (G
B) ដែលក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី
ម.កជាផ្នែកមួយនៃឈ្មោះនេះដែរ។
ឧកញ៉ា តាំង គួងហាវ
មានឆន្ទៈក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមរបស់ប្រទេសកម្ពុជា
តាមរយៈការនាំយកឱកាសអាជីវកម្មសម្រាប់សហគមន៍ និងគាំទ្រដល់យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី HSU, CHIA-CHIA
អនុប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
លោកស្រី HSU, CHIA-CHIA ជាសហភាគហ៊ុនិករបស់គ្រឹះស្ថាន
និងមានភារកិច្ចជាអ្នកសហការអនុម័តនិងសម្រេចចិត្តស្នូល
ដូចជាការទទួលយកការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុក និងបរទេស
ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន
និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅទូទាំងក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។
លើសពីនេះ លោកស្រីបានវិនិយោគលើវិស័យអាជីវកម្មផ្សេងៗទៀត ដូចជាសណ្ឋាគារ (A+) អចលនទ្រព្យ
អភិវឌ្ឍន៍លំនៅដ្ឋាន ឧស្សាហកម្មកសិកម្ម។ លោកស្រី HSU, CHIA-CHIA ក៏មានចក្ខុវិស័យអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមរបស់ប្រទេសកម្ពុជា
តាមរយៈការលើកទឹកចិត្ត និងគៀងគរអ្នកវិនិយោគក្រៅប្រទេសបន្ថែមទៀត
មកបណ្តាក់ទុនក្នុងឱកាសអាជីវកម្មថ្មីៗនៅប្រទេសកម្ពុជា
និងគាំទ្រដល់យុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោក តាំង កៅគៀត
សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
លោក តាំង កៅគៀត ជាសមាជិកក្រុមប្រឹក្សាភិបាល
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
ហើយក៏ជាទីប្រឹក្សារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផងដែរ។
តួនាទីរបស់លោកគឺជាអ្នកចូលរួមត្រួតពិនិត្យ ផ្តល់យោបល់ ការណែនាំ ផ្តល់ការគាំទ្រ
ដើម្បីធានាបានជោគជ័យចំពោះ ប្រតិបត្តិការរបស់គ្រឹះស្ថាន។ ក្នុងតួនាទីបន្ថែម លោក
តាំង កៅគៀត គឺជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ
និងប្រតិបត្តិតាមនៃគ្រឹះស្ថានផងដែរ។
លោក តាំង កៅគៀត បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន សំបូរ
ម៉ាញនីង (ខេមបូឌា) ឯ.ក ហើយលោកក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនជី ប៊ី រ៉េស៊ីដេន ឯ.ក ផងដែរ។ លោកមានបទពិសោធន៍ការងារជាច្រើនទៀត ក្នុងវិស័យ ធុរកិច្ចពាណិជ្ជកម្ម រួមទាំងវិស័យដឹកជញ្ជូន និងសំណង់ វិស័យសេវាកម្មហិរញ្ញវត្ថុ
ការគ្រប់គ្រងពហុក្រុមហ៊ុនញាតិសម្ព័ន្ធទំនាក់ទំនងវិនិយោគពីអន្តរជាតិ
ដែលអាចធានាបានចំពោះក្រុមហ៊ុនឆ្ពោះទៅរកចក្ខុវិស័យ និងបេសកកម្មត្រឹមត្រូវ
ព្រមទាំងនិរន្តរភាពរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។
លោក ម៉ាក ចំរើន
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
លោក ម៉ាក ចំរើន
គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ លោកមានភារកិច្ចស្នូលក្នុងការចូលរួមក្នុងការសម្រេចចិត្ត
និងសហការអនុម័តលើផែនការអាជីវកម្មគោលនយោបាយ និងចក្ខុវិស័យអាជីវកម្ម
និងប្រតិបត្តិការបស់ក្រុមហ៊ុន។
លើសពីនេះ លោកគឺជាប្រធានគណៈកម្មការសវនកម្មផ្ទៃក្នុងនិងជាគណៈត្រួតពិនិត្យកិច្ចការផ្ទៃក្នុង
រួមទាំងធ្វើជាអ្នកផ្តល់អនុសាសន៍ដល់អង្គប្រជុំក្រុមប្រឹក្សាភិបាល
អំពីយន្តការហិ-រញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ
គោលនយោបាយប្រតិបត្តិការ រួមទាំងការកំណត់អំណាចរបស់ប្រធានក្រុមប្រឹក្សាភិបាល
និងនាយកប្រតិបត្តិក្នុងការដោះស្រាយបំណុលសាជីវកម្ម ប្រាក់កម្ចីសង្ស័យ
និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀតផងដែរ។
លោក ម៉ាក ចំរើន
បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
និងជាប្រធានគណៈកម្មការសវនកម្មផ្ទៃក្នុង របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍
អ៊ីនសួរ៉ិនស៍ (ខេម-បូឌា) ម.ក
ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា
ជាប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការ គុណតម្លៃ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន FinTech Smile Shop E-Commerce Platform។
លោកធ្លាប់ជាប្រធាននាយកដ្ឋានអភិវឌ្ឍស្ថាប័ន
និងទំនាក់ទំនងបុគ្គលិក និងជាប្រធាននាយកដ្ឋានទីផ្សាររបស់ ធនាគារ ស៊ីអាយអឹមប៊ី
ភីអិលស៊ី ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។
លោកក៏មានអតីតភាពជាប្រធានសមាគមយុវជនខ្មែរ (KYA) ក្នុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ផងដែរ។