គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

វឌ្ឍនភាពប្រព័ន្ធទូទាត់ឌីជីថល

យោងតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ឌីជីថលបានរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមដំណើរអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ឌីជីថលមានចំនួន ១.៨ ប៊ីលានប្រតិបត្តិការ ពោលគឺបានកើនឡើង ៦០% ធៀបនឹងឆ្នាំ ២០២២ (១.១ ប៊ីលានប្រតិបត្តិការ) ខណៈដែលចំនួនទឹកប្រាក់សរុបបានកើនឡើង ២៥% ពី ៤០០ ប៊ីលានដុល្លារអាមេរិក ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)