មុខតំណែង |
ទំនួលខុសត្រូវសំខាន់ៗ |
កាលបរិច្ឆេទបិទ |
|
- បង្កើត និងអនុវត្តគោលនយោបាយ និតិវិធី និងសំណើរសុំឥណទានស្តង់ដា។ - ពិនិត្យតាមដានដំណើរការស្នើសុំឥណទាន ធានាទាន់ពេលវេលា និងកាត់បន្ថយហានិភ័យ។ - វិភាគគុណភាពឥណទានដោយផ្អែកលើផលិតផល សេវា តំបន់ និងធាតុផ្សំផ្សេងៗ។ - ត្រួតពិនិត្យដោយម៉ត់ចត់លើការអនុម័តឥណទាន និងពិនិត្យក្រោយការបញ្ចេញឥណទាន។ ២. បង្កើតយន្តការទប់ស្កាត់ឥណទានមិនដំណើរការ និងការស្តារឥណទានឡើងវិញ - បង្កើតគោលនយោបាយគ្រប់គ្រងការយឺតយ៉ាវ និងការស្តារឥណទានឱ្យប្រសើរឡើងវិញ។ - អនុវត្តយុទ្ធសាស្រ្តដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនប្រសិទ្ធភាពការស្ដារទ្រព្យសម្បត្តិគ្រឹះស្ថាន។ - ធានាបាននូវអនុលោមភាព សីលធម៌ វិជ្ជាជីវៈ តាមវិធានការត្រួតពិនិត្យផ្ទៃក្នុង។ ៣. គ្រប់គ្រងប្រតិបត្តិការឥណទានផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យឥណទាន - បង្កើតក្របខណ្ឌត្រួតពិនិត្យផ្ទៃក្នុង និងលក្ខណៈវិនិច្ឆ័យវាយតម្លៃឥណទាន។ - ត្រួតពិនិត្យគុណភាពផលប័ត្រឥណទាន និងកំណត់សញ្ញាហានិភ័យព្រមានជាមុន។ - ធានាបាននូវអនុលោមភាពឥណទានតាមបទបញ្ញត្តិ សារាចរ សេចក្តីណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។ ៤. គ្រប់គ្រងនិងអភិវឌ្ឍបុគ្គលិកឥណទាន - ត្រួតពិនិត្យមន្រ្តីឥណទានទាំងនៅការិយាល័យកណ្តាល និងនៅសាខាដើម្បីរក្សាគុណវុឌ្ឍិមន្រ្តីឥណទាន។ - ផ្តល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍វិជ្ជាជីវៈ និងជំនាញសម្រាប់បុគ្គលិកឥណទាន។ - បង្កើតឧបករណ៍ដើម្បីវាស់វែងការអនុវត្ត និងប្រសិទ្ធភាពរបស់មន្រ្តីឥណទាន។ ៥. ធ្វើផែនការ យុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ផ្នែកឥណទានតាមបច្ចេកវិទ្យាឌីជីថល - កែលម្អដំណើរការនៃវដ្តឥណទាន និងប្រសិទ្ធភាពនៃប្រតិបត្តិការ។ - ពង្រឹងប្រព័ន្ធត្រួតពិនិត្យឥណទាន និងរបាយការណ៍។ - សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងមុខងារប្រព័ន្ធធនាគារស្នូលលើផ្នែកឥណទាន។ |
|
https://www.gbmfi.com.kh/en/HR-Adm-Form/article-detail/274
ទាញយកទម្រង់បែបបទធនធានមនុស្ស បំពេញព័ត៌មានរបស់អ្នក ហើយផ្ញើទៅកាន់នាយកដ្ឋានធនធានមនុស្ស៖ កញ្ញា រ៉ា កញ្ញា មន្ត្រីធនធានមនុស្សជាន់ខ្ពស់ តាមរយៈទូរស័ព្ទលេខ (+៨៥៥) ៩៩ ៥៧០៥៥៥ និងE-Mail: hrdepartment@gbmfi.com.kh