ចក្ខុវិស័យ
គ្រឹះស្ថាននឹងត្រូវបានទទួលស្គាល់ពេញផ្ទៃប្រទេសថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖
- មានជំនាញ និងចំណេះដឹងខ្ពស់ក្នុងវិស័យឥណទាន។
- ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់ការអនុម័ត និងការទូទាត់ផ្នែកហិរញ្ញវត្ថុបានឆាប់រហ័ស។
- អភិវឌ្ឍផលិតផល និងសេវាកម្មឥណទាន។
បេសកកម្ម
សោមនស្សរីករាយក្នុងការលើកទឹកចិត្តភាគីពាក់ព័ន្ធ អតិថិជន និងដៃគូក្នុងការបង្កើនទ្រព្យសម្បត្តិ៖
- លើកកម្ពស់សេវាកម្មឥណទានឱ្យកាន់តែល្អប្រសើរ តាមរយៈការប្រកួតប្រជែង និងតម្លាភាព។
- រក្សាភាពងាយស្រួល លក្ខខណ្ឌស្របច្បាប់ ដែលអតិថិជនអាចទទួលបានការអនុម័តឥណទានបានឆាប់រហ័ស។
- សម្រួលនូវការសងប្រាក់ត្រឡប់ បត់បែន ទាំងលើការប្រាក់ និងប្រាក់ដើមសម្រាប់អតិថិជន។
ប្រតិបត្តិការប្រកបដោយក្រមសីលធម៌ដើម្បីជាប្រយោជន៍ដល់សហគមន៍៖
- ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។
- ផ្តល់អាទិភាពឱ្យបុគ្គលិកផ្ទៃក្នុងនូវឱកាសឋានៈការងារនិងទទួលបានអត្ថ-ប្រយោជន៍មុនបុគ្គលិកមានប្រភពពីខាងក្រៅ។
- ជួយមនុស្សពេញវ័យដែលកំពុងស្វែងរកបទពិសោធន៍ ឱ្យមានឱកាសការងារ។