ព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅចំពោះថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក ដែលជាក្រុមហ៊ុនសហការផ្តល់សេវាវាយតម្លៃអចនលទ្រព្យឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលអំពីកម្មវិធីផ្តល់សេវាកម្ម និងទីផ្សារដល់អតិថិជន។ ក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក ក៏បានជូនវត្ថុអនុស្សាវរីយ៍ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងពេលនោះផងដែរ។ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក សូមជួបប្រទះតែសុភមង្គល ភាពចម្រុងចម្រើន សុខភាពល្អបរិបូរណ៍ និងសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។សូមអរគុណ