កិច្ចទទួលស្វាគមន៍របស់ ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរទស្សនៈកិច្ចចុះសួរសុខទុក្ខកម្មករ និងថ្នាក់គ្រប់គ្រង រោងចក្រថ្មអារ សំបូរ ម៉ាញនីង ស្ថិតនៅក្នុងខេត្តក្រចេះ

ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរទស្សនៈកិច្ចចុះសួរសុខទុក្ខកម្មករ និងថ្នាក់គ្រប់គ្រង រោងចក្រថ្មអារ សំបូរ ម៉ាញនីង ស្ថិតនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តម កែវ រតនៈ បានផ្តល់អនុសាសន៍ដ៏មានតម្លៃ ស្តីអំពីការអភិវឌ្ឍន៍ពាណិជ្ជកម្មលក្ខណៈអន្តរជាតិ ក្នុងតំបន់ និងក្នុងអនុតំបន់ តាមរយៈការសហការជាមួយប្រទេសជិតខាង គឺពិតជាបានទទួលផលចំណេញច្រើនជាងការមិនសហការជាមួយប្រទេសជិតខាង។ ក្នុងនោះយន្តការប្រទាក់ក្រឡាប្រទេសអាស៊ាន រួមទាំងយន្តការប្រទេសកម្ពុជា-ឡាវ-វៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតផល កសិផល និងវត្ថុធាតុដើមរបស់កម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ។ សូមអញ្ជើញទស្សនានិងស្តាប់ប្រសាសន៍ទាំងស្រុងរបស់ ឯកឧត្តម នៅក្នុងវីដេអូខ្លីបដូចខាងក្រោមនេះ៖


https://fb.watch/u6OINsvZRO/