ទូរស័ព្ទមក:(+855) 23 977 778
ពិធីជប់លៀងនៃក្រុមហ៊ុនញាតិសម្ព័ន្ធប្រចាំឆ្នាំ ២០២២

នារសៀលថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មានការជួបជុំប្រារព្ធពិធីលៀងសាយភោជន៍ប្រចាំឆ្នាំ២០២២ នៃក្រុមហ៊ុនញាតិសម្ព័ន្ធរបស់ក្រុមហ៊ុន ជី ប៊ី ក្រោមអធិបតីភាពនៃលោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក៏ជាភាគទុនិក និងជាអគ្គនាយកក្រុមហ៊ុនទាំងអស់ផងដែរ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រុមហ៊ុនញាតិសម្ព័ន្ត និងភ្ញៀវកិត្តិយសផងដែរ។

ថ្នាក់ដឹកនាំតំណាងក្រុមហ៊ុននិមួយៗបានសង្ខេបនូវចំណាប់អារម្មណ៍ប្រចាំឆ្នាំ២០២២នេះជូនអង្គពិធី។ ជាមួយគ្នានេះផងដែរ លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានសង្ខេបនូវចំណាប់អារម្មណ៍អំពីវឌ្ឍនភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក រួមមាន កិច្ចការលើកកម្ពស់ប្រតិបត្តិការបម្រើសេវាកម្មដល់អតិថិជន កិច្ចការគាំពារសង្គម កិច្ចការអភិវឌ្ឍគ្រឹះស្ថាន និងសមិទ្ធិផលដែលគ្រឹះស្ថានទទួលបាននូវពានរង្វាន់ ជា“អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022)” ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស ជាដើម។ លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ បានមានប្រសាសន៍បន្ថែមទៀតថា កម្មវិធីនេះពិតជាមានតម្លៃខ្លាំងណាស់ចំពោះក្រុមហ៊ុន ជាពិសេសគឺដើម្បីផ្សាភ្ជាប់ និងបង្កើនទំនាក់ទំនង សាមគ្គីភាពរវាងសមាជិកគ្រួសារក្រុមហ៊ុននីមួយៗ ឱ្យកាន់តែមានភាពរួសរាយរាក់ទាក់ ស្និតស្នាលល្អប្រសើរឡើងជាលំដាប់ ហើយលោកសូមថ្លៃងអំណរគុណដល់លោក ឧកញ៉ា តាំង គួងហាវ​ ដែលតែងតែយកចិត្តទុកដាក់ចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ គ្រប់កាលៈទេសៈ

លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងក្រុមការងារកន្លងមក ព្រមទាំងបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង។ លោក ឧកញ៉ា បានបន្ថែមទៀតថា បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហាវិបត្តិកូវីដ១៩ក្ដី ក៏ក្រុមហ៊ុនយើងនៅតែអាចរក្សាជំហរឈានទៅមុខបាន។ លោក ឧកញ៉ា សង្ឃឹមថា ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនយើងនឹងសម្រេចបានគោលដៅដូចអ្វីដែលបានគ្រោងទុក។ “ជោគជ័យរបស់ក្រុមហ៊ុនយើង បានពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា”

លោក ឧកញ៉ា តាំង គួងហាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា ថ្នាក់ដឹកនាំ លោក លោកស្រី នាងកញ្ញា បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម។