ពិធីទទួលសញ្ញាបត្រ និងបិទសិក្ខាសាលាបណ្តុះបណ្តាលសមាជិកប្រតិបត្តិ និងម្ចាស់ភាគហ៊ុន ឫក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញចូលរួមពិធីទទួលសញ្ញាបត្រ និងបិទសិក្ខាសាលាបណ្តុះបណ្តាលសមាជិកប្រតិបត្តិ និងម្ចាស់ភាគហ៊ុន/ក្រុមប្រឹក្សាភិបាល ស្តីពី “សារៈសំខាន់និងតួនាទីអភិបាលកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃ កម្ពុជា កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិ នៃកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងយន្តការការពារអតិថិជន ដោយផ្តោតលើ ១-ពង្រឹងភាពជាអ្នកដឹកនាំ និងសមត្ថភាពបច្ចេកទេសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ២-រៀបចំរចនាសម្ព័ន្ធភាពជាអ្នកដឹកនាំ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ៣-តម្លាភាពនៃព័ត៌មានរបស់ស្ថាប័ន ៤- ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ដូចជា ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ និង៥- អភិវឌ្ឍក្នុងការវិនិយោគធនធានមនុស្ស។