ពិធីប្រគល់-ទទួលប្លង់បំបែកក្បាលដី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) វគ្គទីពីរ ក្រោមវត្តមានលោក តាំង កៅគៀត ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហ្វាយស្តារ រេស៊ីដេន អេស អ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដើម្បីផ្តល់ជូនអតិថិជនដែលបានទទួលឥណទានគេហដ្ឋានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្រោមវត្តមានលោក ជេដ្ឋ គីមជិន ជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលបានប្រារព្វឡើងនាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
ដើម្បីសម្រេចបានជោគជ័យនូវផែនការឥណទានគេហដ្ឋានជាបន្តបន្ទាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នឹងបន្តពង្រីកសម្ពាធឥណទានរបស់ខ្លួនទៅតាមទីផ្សារនិងតម្រូវការចាំបាច់របស់អតិថិជនតាមរយៈគំរោងអភិវឌ្ឍលំដៅដ្ឋានរបស់ក្រុមហ៊ុនដៃគូរផង និងផែនការលំនៅដ្ឋានផ្ទាល់ជាមួយអតិថិជនផងដែរ។