គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ពីធីចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យ

នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានអាជ្ញាបណ្ណលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃ កម្ពុជា បានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យជាមួយក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ដែលបានចុះបញ្ជីពាណិជ្ជកម្ម លេខៈ០០០២២៧៣០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។   

 

ការចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យនេះ គឺជាកិច្ចសហការដ៏ល្អវិសេសមួយដើម្បីឆ្លើយតបនឹងតម្រូវការសេវាកម្មឥណទានឱ្យកាន់តែល្អប្រសើរ ប្រកបដោយការប្រកួតប្រជែង និងតម្លាភាពក្នុងការផ្តល់ឥណទានជូនដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទទួលបាន ឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូច និងមធ្យម ឥណទានឯកត្តជន តាម រយៈទូរស័ព្ទលេខ៖ (+៨៥៥)២៣ ៩៧៧ ៧៧៨/៩៩ ៥៧០ ៥៥៥ អ៊ីមែល៖ info@gbmfi.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក https://www.facebook.com/gbmicrofinance