ទូរស័ព្ទមក:(+855) 23 977 778
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់២០ម៉ឺនរៀល ដើម្បីអបអរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិនៃព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យោងតាមអនុក្រឹត្យលេខ ២៣១-អនក្របក ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាចរីយ៍ ប្រភេទ២០០,០០០រៀល ចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។