គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

លិខិតជូនពរ

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីមង្គល ជូនចំពោះ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល​ ២០២៤។ ​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃ  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាឆ្នាំថ្មី សូមតាមថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឧកញ៉ា តាំង​ គួងហាវ ព្រមទាំងក្រុមគ្រួសារ​ សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ​ សេចក្ដីសុខចម្រើន គ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ​ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គោរពជូនពរពីថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ សូមអរគុណ