គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៣ ដល់២០២៤។ នេះគឺជាការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវ មានទំនួលខុសត្រូវខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ទៅលើកាតព្វកិច្ចសារពើពន្ធនានា ស្របតាមច្បាប់ និងបទបញ្ញត្តិស្តីអំពីពន្ធដារ។ ទន្ទឹមគ្នានេះផងដែរ លិខិតដ៏មានតម្លៃ បញ្ជាក់អំពីការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវពីអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេលសុពលភាពពីរឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដល់ឆ្នាំពន្ធ២០២៤ ជូនដល់គ្រឹះស្ថាន ក៏ជាសមិទ្ធិផលមួយទៀត អំពីការអនុវត្តពេញលេញ និងត្រឹមត្រូវ នៃរបាយការណ៍គណនេយ្យរបស់គ្រឹះស្ថាន គោរពតាមគោលការណ៍ណែនាំគណនេយ្យ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) និងស្តង់ដារអន្តរជាតិកម្ពុជាស្តីពីសវនកម្ម (“CISA”) នៃប្រទេសកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្មឥណទានដូចជាឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន។
សារព័ត៌មាន ជានហ្វា៖ https://www.jianhuadaily.com/20240109/226361
សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍៖ https://www.postkhmer.com/announcements/2024-1-11-91-255942