វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល២ឆ្នាំ  សម្រាប់ឆ្នាំជាប់ពន្ធ២០២៣  ដល់២០២៤។ នេះ គឺជាការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន មានទំនួលខុសត្រូវខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ទៅលើកាតព្វកិច្ចសារពើពន្ធនានា ស្របតាមច្បាប់ និងបទបញ្ញត្តិស្តីអំពីពន្ធដារ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្មឥណទានដូចជាឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្មឥណទានដូចជាឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន

​សារព័ត៌មាន ជានហ្វា​៖ https://www.jianhuadaily.com/20240109/226361

សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍​៖ https://www.postkhmer.com/announcements/2024-1-11-91-255942