នារសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល នៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានបើកកិច្ចប្រជុំសន្និបាតសាមញ្ញក្រោមអធិបតីភាពរបស់ លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងជាប្រធានអង្គប្រជុំ និងបានអញ្ជើញចូលរួមពីលោកស្រី HSU, CHIA-CHIA អនុប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជី ប៊ី ម.ក ព្រមទាំងលោក តាំង កៅគៀត សមាជិកក្រុមប្រឹក្សាភិបាល និងលោក ម៉ាក ចំរើន សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ រួមជាមួយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។
នៅក្នុងជំនួបកិច្ចប្រជុំសន្និបាតសាមញ្ញប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សម្រាប់ឆ្នាំ២០២២នេះ លោក ជេដ្ឋ គីមជិន បានជម្រាបជូនអង្គសន្និបាតសាមញ្ញអំពីរបាយការណ៍បូកសរុបលទ្ធផលសម្រាប់ឆ្នាំ២០២១-២០២២ រួមទាំងស្នើសុំអនុសាសន៍អំពីផែនការណ៍យុទ្ធសាស្ត្រ និងកម្មវិធីការងារសំខាន់ៗ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សម្រាប់ទិសដៅឆ្នាំ២០២៣។
អង្គសន្និបាតសាមញ្ញប្រចាំឆ្នាំក៏បានលើកយកការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ ផងដែរ។ លទ្ធផលនៃសម្លេងឆ្នោតគឺបានទៅលើ លោក ឧកញ៉ា តាំង គួងហាវ ទទួលជាបេក្ខភាពប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជី ប៊ី ម.ក សម្រាប់អាណត្តិទី២នេះ។
ក្នុងរបៀបវារៈផ្សេងៗ លោក ជេដ្ឋ គីមជិន ក៏បានបង្ហាញអំពីស្នាដៃដែលគ្រឹះស្ថាន ទទួលបានក្នុងឆ្នាំ២០២២នេះគឺពានរង្វាន់ “មីក្រូហិរញ្ញវត្ថុថ្មីឆ្នើមក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រចាំឆ្នាំ២០២២” ( BEST NEW MICROFINANCE PROVIDER CAMBODIA 2022 ) ពីស្ថាប័ន GLOBAL BANKING & FIANANCE REVIEW នៃស្ថាប័នGBAF PUBLICATIONS LTD របស់ចក្រភពអង់គ្លេស។
https://www.globalbankingandfinance.com/global-banking-finance-awards-2022-award-winners/