គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

សារលិខិតគោរពជូនពរ

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ (២០២៤) ដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ឧកញ៉ា តាំង  គួងហាវ និងលោកជំទាវ ព្រមទាំងបុត្រ សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៏ បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សេចក្ដីសុខចម្រើន គ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ សូមគោរពជូនពរពីថ្នាក់គ្រប់គ្រង និងបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក