គ្រឹះស្ថានមីក្រូហិរញ្ញ ជី ប៊ី ម.ក តំណាងដោយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ បានអញ្ជើញចូលកម្មវិធីបើកដំណើរការ និងចូលរួមសិក្ខាសាលាសម្រាប់អគ្គនាយក និងក្រុមប្រឹក្សាភិបាល ឬភាគទុនិក ស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ដែលបានប្រារព្វឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។