នាឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់រួមមាន ដៃគូសហប្រតិបត្តិការក្នុងនិងក្រៅប្រទេស ភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងនិយោជិត គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ដការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមថ្លែងអរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ជាពិសេសសូមគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិ នៃ កម្ពុជា អាជ្ញាធរសាម៉ី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ការ គាំទ្រដល់ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងសូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែបវរសួស្ដី សិរីមង្គល វិបុលសុខ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តរ៍ និងសមប្រកបតែនឹងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕