ទូរស័ព្ទមក:(+855) 23 977 778
ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (CIFRS for SMEs)

ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងក្រុមហ៊ុនមរកតតិចណូឡូជី(Morakot Technology Co., Ltd) បានបើកកម្មវិធីដាក់បញ្ចូលប្រព័ន្ធគណនេយ្យស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (CIFRS for SMEs) ចូលទៅក្នុងប្រព័ន្ធធនាគារស្នូល (ដំណើការស្វ័យប្រវត្តិ) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ ការដាក់បញ្ចូលប្រព័ន្ធគណនេយ្យស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យមនេះ គឺដើម្បីរួមចំណែក​ជួយ​ពង្រឹង​ដល់​តម្លាភាព​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ជាអន្តរជាតិ និង​ផ្ដល់​ជា​បទដ្ឋាន​មួយ​ច្បាស់លាស់​សម្រាប់​ការអនុវត្ដ​ប្រព័ន្ធគ្រប់គ្រងគណនេយ្យ ​ដោយ​ផ្ដល់​ភាពងាយស្រួល និង​មាន​ទំនុកចិត្ត​សម្រាប់​ក្រុមហ៊ុន​ ​សហគ្រាស វិនិយោគិន ​និង​អ្នកប្រើប្រាស់​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងអស់​។


រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមប្រឹក្សា​ជាតិ​គណនេយ្យ (NAC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានចេញ​សេចក្ដី​ជូន​ដំណឹង​លេខ ០៩៧/០៩ ស.ហ.វ-ក.ជ.គ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា (CIFRS) និង​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (CIFRS for SMEs) ចុះពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០០៩ និងលិខិតលេខធ៧-០២០-១៦៣២ ឆ.ត ចុះពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២០ ចេញដោយធនាគារជាតិ នៃកម្ពុជា ដើម្បីអនុវត្តន៍ជាគោលការណ៍។