ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី "បរិច្ចាគឈាមសង្គ្រោះជីវិត" ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។
គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីចូលរួមផ្គត់ផ្គង់ឈាមដល់សហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។ កម្មវិធី "បរិច្ចាគឈាមសង្គ្រោះជីវិត" នេះត្រូវបានធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (សែនសុខ) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៤:៣០ រសៀល។ រីករាយទិវាអន្តរជាតិនារី ០៨ មីនា!