ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ កន្លងមកថ្មីៗនេះ មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពឆបោកតាមរយៈទំនាក់ទំនងទូរស័ព្ទទៅអតិថិជន ដើម្បីទារប្រាក់ពីអតិថិជនដូចជា៖ ផ្ញើប្រាក់សម្រាប់បង់ឥណទានប្រចាំខែដោយមានការចុះភាគរយ បង់សោហ៊ុយដើម្បីទទួលបានឥណទានរៀបចំឡើងវិញ បង់សេវាអនុម័តកម្ចីរហ័ស និងថ្លៃសេវាផ្សេងៗជាថ្នូរក្នុងការអនុម័តឥណទាន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មិនអនុញ្ញាតឱ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់ធ្វើសកម្មភាពខាងលើទាំងនោះទេ និងមិនអនុញ្ញាតឱ្យទទួលប្រាក់ដើម្បីបង់សម្រាប់អតិថិជនណាម្នាក់ឡើយ។ ការបង់ប្រាក់របស់អតិថិជនមកគ្រឹះស្ថាន គឺធ្វើឡើងតាមរយៈភ្នាក់ងារវីង (Wing Bank) និងមកបញ្ជរបេឡានៅការិយាល័យតែប៉ុណ្ណោះ។ ក្នុងករណីមានសកម្មភាពដូចបានរៀបរាប់ខាងលើ សូមអតិថិជនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងទំនាក់ទំនងមកគ្រឹះស្ថានតាមរយៈទូរស័ព្ទលេខៈ ០២៣ ៩៧៧ ៧៧៨, ០១៥ ៧៧៧ ៦២៧, ០១៥ ៧៧៧ ៩២៦ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការ https://www.facebook.com/gbmicrofinance/ ដើម្បីសាកសួរព័ត៍មានបន្ថែម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ប្តេជ្ញារក្សាសេវាកម្មល្អបំផុតប្រកបដោយទំនុកចិត្តខ្ពស់ជូនអតិថិជន។ សាធារណៈជនអាចទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ៩៧៧ ៧៧៨ និង ០១៥ ៧៧៧ ៩២៦ (តេឡេក្រាម)។
សូមអរគុណ!