ទូរស័ព្ទមក:(+855) 23 977 778
សិក្ខាសាលាបុគ្គលិកប្រចាំឆ្នាំ2022 នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ កាលពីថ្ងៃទី១២ និង១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ និងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រព្រឹត្តឡើងនៅរមណីយដ្ឋានកោះរុងសន្លឹម ក្នុងខេត្តព្រះសីហនុ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងក្រុមការងារ ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីប្រសិទ្ធភាព និរន្តរភាពការងារ និងការអភិវឌ្ឍតួនាទីដោយមានទំនុកចិត្ត។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការសហការពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានរួបរួមគ្នាអស់ពីកំលាំងកាយចិត្ត។

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលបានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលាប្រចាំឆ្នាំនេះដល់បុគ្គលិក។