បុរី ហ្វាយស្ដារ
ដៃគូរបស់យើងគឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុន ហ្វាយស្តារ រេស៊ីដេន អេស អ ឯក ដែលមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនលេខ ០០០៣៨៤៤៨ ចេញនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មានអាសយដ្ឋាននៅអគារលេខ ចេ១៣ និងចេ១៥ ផ្លូវលំ, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងកម្មវិធីអភិវឌ្ឍន៍ ផ្ទះគម្រោងត្រូវបានសាងសង់ជាមួយនឹងស្តង់ដារខ្ពស់នៃលំនៅដ្ឋានសហគមន៍។ គម្រោងទាំងនោះត្រូវបានសាងសង់ឡើងដោយមានការរចនាទំនើប និងភាពទាន់សម័យ ដោយប្រើសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ និងទំនើបៗ។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អគម្រោងជាបន្តបន្ទាប់ខណៈដែលភាគច្រើនផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរសម្រាប់តម្រូវការអតិថិជន ក៏ដូចជាភាពស្និទ្ធស្នាលនឹងបរិស្ថាន និងរបៀបរស់នៅទាន់សម័យ និងតម្រូវការជម្រើសនៃការរស់នៅ និងអាជីវកម្មរបស់អតិថិជន។
សូមអញ្ជើញទស្សនា គម្រោងបុរីសហប្រតិបត្តិការរបស់យើង ដូចមាននៅក្នុងផែនទីនៃទីតាំងខាងក្រោម។
បុរី ជី ប៊ី
ដៃគូរបស់យើងគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន ឯ.ក មានវិញ្ញាបនប័ត្រ ចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនលេខ ០០០៥៣៨១៥ ចេញនៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០។ ការិយាល័យកណ្តាលស្ថិតនៅអគារលេខ ចេ១៣(១៥អា) ផ្លូវលំ, ភូមិ១០, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការកសាងលំនៅដ្ឋានសហគមន៍ស្តង់ដារខ្ពស់បំផុត។ គម្រាងបូរីត្រូវបានសាងសង់ឡើងស្របទៅតាមការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយមដោយបានប្រើប្រាស់នូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់និងទំនើប។
សូមអញ្ជើញទស្សនា គម្រោងបុរីសហប្រតិបត្តិការរបស់យើង ដូចមាននៅក្នុងផែនទីនៃទីតាំងខាងក្រោម។