គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អាជ្ញាប័ណ្ណនិងវិញ្ញាបនបត្រផ្សេងៗ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចូលរួមផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយសេចក្តីរីករាយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានប្រាក់ចំណូលពីកំរិតទាបឡើងទៅ នៅក្នុងប្រទេស និងចូលរួមគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម                               

វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ០០០៤៣៩០៩, ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ 



អាជ្ញាប័ណ្ណពី NBC

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ 

វិញ្ញាបនបត្រ CMA

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក៏បានក្លាយជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលមានវិញ្ញាបនបត្រសមាជិក លេខ១២២/ ២០ ស៊ីអ៊ឺមអេ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ 

វិញ្ញាបនបត្រ ប.ស.ស

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលមានវិញ្ញាបនបត្រលេខ០៣/២០២០ ប.ស.ស បកចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០។

វិញ្ញាបនបត្រថ្លែងអំណរគុណ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលលិខិតថ្លែងអំណរគុណពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីការចូលរួមថវិការ ជួយសង្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ។


វិញ្ញាបនបត្រថ្លែងអំណរគុណ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលលិខិតថ្លែងអំណរគុណពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីការចូលរួមថវិការ ជួយសង្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២២ កន្លងទៅនេះ។


វិញ្ញាបនបត្រនៃរង្វាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ ជា“អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022)” ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។