វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាប្រភពទុនសម្រាប់ធ្វើអាជីវកម្ម និងការវិនិយោគនានារបស់ប្រជាពលរដ្ឋ ដែលជាអ្នករួមចំណែកយ៉ាងធំជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ចជាតិ ប្រសិនបើប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នទាំងនោះ ដើម្បីផលិត និងវិនិយោគឱ្យបានត្រឹមត្រូវ។ នេះបើតាមកិច្ចសម្ភាសរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា។