យោងតាមគេហទំព័រ KHMER TIMES ស្តីអំពីរបាយការណ៍ធនាគារជាតិ នៃកម្ពុជា៖ ធនាគារជាតិ នៃកម្ពុជាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ២០ប៊ីលានដុល្លារក្នុងឆ្នាំ២០២៣ ដែលតំណាងឱ្យការកើនឡើង១២,៣ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ ទុនបម្រុងអន្តរជាតិក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលរួមមានរូបិយប័ណ្ណបរទេស មាស និងសិទ្ធិដកប្រាក់ពិសេស។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលថា “ទុនបម្រុងអន្តរជាតិរបស់យើងអាចធានាការនាំចូលទំនិញ និងសេវាកម្មក្នុងរយៈពេលជាងប្រាំពីរខែខាងមុខ”។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ទុនបម្រុងបរទេសរបស់កម្ពុជានៅតែមានកម្រិតខ្ពស់ ទោះបីជាទុនបម្រុងអន្តរជាតិនៅក្នុងធនាគារកណ្តាលរបស់ប្រទេសមួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែភាពមិនច្បាស់លាស់នៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងអត្រាការប្រាក់គោលខ្ពស់នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏ដោយ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “យើងមានមោទនភាពដែលប្រព័ន្ធធនាគារកម្ពុជានៅតែមានស្ថិរភាពខ្លាំងបន្ទាប់ពីមានការដួលរលំនៃស្ថាប័នធនាគារនៅក្នុងប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងប្រទេសស្វីស ដែលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពហិរញ្ញវត្ថុសកល”។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា សេដ្ឋកិច្ចកម្ពុជាកើនឡើង៥,៥ ភាគរយក្នុងឆ្នាំ២០២៣ ខណៈដែលអតិផរណាបានធ្លាក់ចុះមកត្រឹម២,១ ភាគរយ ធៀបនឹង៥,៤ ភាគរយកាលពីឆ្នាំមុន។
ប្រភពពី៖ https://www.khmertimeskh.com