ទូរស័ព្ទមក:(+855) 23 977 778
កម្មវិធីប្រគល់វត្ថុអនុស្សាវរីយ៍ជូនអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

នៅរសៀល ថ្ងៃ​ពុធ ២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ​ទី០១ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំកម្មវិធីប្រគល់វត្ថុអនុស្សាវរីយ៍លើកទីពីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើនដែលគាំទ្រប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សម្រាប់គម្រោងហិរញ្ញប្បទាន ឥណទានគេហដ្ឋានដូចជា ផ្ទះលំនៅដ្ឋាន ផ្ទះអាជីវកម្ម និងផ្ទះវីឡា នៅបុរីហ្វាយស្តារស្ថិតក្នុងរាជធានីភ្នំពេញ។

កម្មវិធីប្រគល់វត្ថុអនុស្សាវរីយ៍ដល់អតិថិជននេះ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ សូមបញ្ជាក់ផងដែរថា វត្ថុអនុស្សាវរីយ៍ដែលបាន  ផ្តល់ជូនអតិថិជន មានដូចជា ទូរទស្សន៍  ទូរទឹកកក  ទូរស័ព្ទស្នាតហ្វូន ម៉ាស៊ីនត្រជាក់ បន្ទោងខ្សែកមាស។ល។

លោក ជេដ្ឋ គីមជិន បានមានប្រសាសន៍ថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលបានគាំទ្រការអភិវឌ្ឍលំនៅដ្ឋាន ការជឿជាក់ និងទុកចិត្ត​លើស្តង់ដារសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធបុរី របស់ក្រុមហ៊ុន ហ្វាយស្តារ រេស៊ីដេន អេសអ ឯ.ក និងគម្រោងហិរញ្ញប្បទាន ឥណទានគេហដ្ឋានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។​

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២២នេះដែរ លោកនាយកប្រតិបត្តិ បានថ្លែងជូនពរសព្ទសាធុការពរដល់អតិថិជន ក្រុមការងារ​គ្រឹះស្ថាន ក្រុមការងារក្រុមហ៊ុន និងសាធារណជន សូមប្រកបកិច្ចការងារទទួលបានជោគជ័យ រីកចម្រើនលើគ្រប់អាជីវកម្ម និងមុខរបរទាំងអស់តាមបំណងប្រាថ្នារៀងៗខ្លួនតទៅ និងសូមជូនពរសូមឱ្យមានសុភមង្គល និងទទួលបានសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ គ្រឹះស្ថាននឹងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតជាមួយនឹងជម្រើសច្រើនបែបដែលមានទំនុកចិត្ត រហ័ស និងងាយស្រួលដល់អតិថិជន។ កម្មវិធីត្រូវបានបញ្ចប់ដោយភាពស្និទស្នាល និងសហការគាំទ្រពីសំណាក់អតិថិជន។