ឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញប្រគល់អំណោយថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ជូនដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញទទួលថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន២០.០០០ប្រអប់ នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។