គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ជី ប៊ី ម.ក
សូមចូលរួមផ្សព្វផ្សាយចលនាកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងអំឡុងពេលយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦
សម្រាប់កុមារកម្ពុជា ដែលបានផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា
ហើយលោកជំទាវបណ្ឌិតក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦
រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
និងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦។ ក្នុងន័យនេះ
និងដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមចូលរួមបំផុសចលនាផ្សព្វផ្សាយឱ្យកាន់តែផុសផុល
និងកាន់តែសកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា
ដើម្បីចូលរួមចលនាកៀរគរការបរិច្ចាគថវិកាពីគណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់
អតិថិជន ដៃគូសហាការ និងសាធារណជនទូទៅ ក្នុងស្មារតី“ខ្មែរជួយខ្មែរ” ដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦
នេះ ឱ្យសម្រេចបានជោគជ័យដូចបណ្តាឆ្នាំមុនៗ។
សូមស្កេន QR Code ខាងក្រោម ដើម្បីបរិច្ចាគចូលក្នុងយុទ្ធនាការ
“១ ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ព័ត៌មានបន្ថែម
សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១៦ ៨០៨ ៩០៥/០៦១ ៧០ ១១១១។ សូមអរគុណ