ទូរស័ព្ទមក:(+855) 23 977 778
អនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ក្រុមហ៊ុន ហ្វាយស្តាររេស៊ីដេន អេសអ ឯ.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក សម្រាប់គម្រោងឥណទានគេហដ្ឋានដល់អតិថិជនដែលទិញផ្ទះល្វែង ផ្ទះម៉ាត ផ្ទះអាជីវកម្ម និងវីឡារបស់បុរី ហ្វាយ ស្តារ ទាំងគម្រោងទី១ និងទី២ ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះគឺដើម្បីលើកកម្ពស់ភាពជាម្ចាស់គេហដ្ឋានរបស់អតិថិជន រួមទាំងគាំទ្រដល់អាជីវកម្មសំណង់ អចលនវត្ថុ ហើយក៏ដើម្បីពង្រីកផលប័ត្រប្រាក់កម្ចីគេហដ្ឋានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដល់អ្នកប្រើប្រាស់ផ្ទាល់ជាមួយនឹងសេវាកម្មដែលអាចទុកចិត្តបាន មានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា។