វិញ្ញាបនបត្រថ្លែងអំណរគុណ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលលិខិតថ្លែងអំណរគុណពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីការចូលរួមថវិការ ជួយសង្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ។
ការបណ្តុះបណ្តាលបុគ្គលិកប្រចាំឆ្នាំប្រចាំឆ្នាំ ២០២០
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.កបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ និងបញ្ចប់វិញ្ញាបនប័ត្រវគ្គបណ្តុះបណ្តាលដល់បុគ្គលិកដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២០ ។
គ្រឹះស្ថានបានរៀបចំវគ្គសិក្សា ដើម្បីអភិវឌ្ឍជំនាញទន់និងមុខងារដល់បុគ្គលិក និងថ្នាក់គ្រប់គ្រងដើម្បីបង្កើតឱ្យមានប្រសិទ្ធិភាព និងសមត្ថភាពដែលអាចបំពេញបានតាមគោលដៅរំពឹងទុករបស់យើង។
អនុស្សរណៈរវាង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ជី ប៊ី ម.ក និង ហ្វាយស្តាររេស៊ីដេន អេសអ ឯ.ក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងយោគយល់គ្នា(MOU)ជាមួយក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក សម្រាប់គម្រោងហិរញ្ញប្បទានឥណទានគេហដ្ឋានដល់អតិថិជនដែល ទិញផ្ទះនិងអគារដូចជា ផ្ទះល្វែង ផ្ទះហាង អគារម៉ាត និងវីឡារបស់បុរីហ្វាយស្តារ។ គំរោងទី១និងទី២ នៅខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃកិច្ចព្រមព្រៀងគឺដើម្បីលើកកម្ពស់ភាពជាម្ចាស់លំនៅដ្ឋានរបស់អតិថិជននិងអាជីវកម្មសំណង់ និងដើម្បីពង្រីកផលប័ត្រប្រាក់កម្ចីគេហដ្ឋានរបស់យើងដល់អ្នកប្រើប្រាស់ផ្ទាល់ជាមួយនិងសេវាកម្មដែលអាចទុកចិត្តបាន មានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា។
អនុស្សរណៈរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ជី ប៊ី ម.ក និង ធនាគាឯកទេសរវីងខេមបូឌាលីមីតធីត
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី
ប៊ី ម.ក និង ធនាគារឯកទេសវីង
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលេខ ១១៩១០១-០៤ ចុះថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២០
សម្រាប់កិច្ចព្រមព្រៀងកម្រិតសេវាកម្មជាដៃគូដ៏ទូលំទូលាយ។
គោលបំណងនៃកិច្ចព្រមព្រៀងកម្រិតសេវាកម្មជាដៃគូដ៏ទូលំទូលាយ (PSLA) គឺដើម្បីបង្ហាញពីទំនាក់ទំនងនិងការរំពឹងទុកដើម្បីផ្តល់ជូននូវគុណភាព សុវត្ថិភាព ក៏ដូចជាសេវាកម្មឌីជីថល ដល់អតិថិជនក្នុងការសងប្រាក់កម្ចីនិងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក តាមរយៈដំណោះស្រាយវីង។
ថ្ងៃនេះ អតិថិជនអាចធ្វើការទូទាត់សងប្រាក់កម្ចីប្រចាំខែដោយផ្ទាល់ទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក តាមរយៈគណនីវីងពីកម្មវិធីស្មាតហ្វូនផ្ទាល់ខ្លួន (កម្មវិធី) ឬ / និងស្វែងរកភ្នាក់ងារវីងដែលនៅជិតបំផុត ដើម្បីធ្វើប្រតិបត្តិការទូទាត់សងជំនួសការចំណាយពេលទៅកាន់បញ្ជរធនាគារ (ការិយាល័យ) ។
សូមចុចនៅទីនេះសម្រាប់ការណែនាំអំពីការទូទាត់វិក្កយបត្រជាមួយវីង USSD
សូមចុចនៅទីនេះសម្រាប់ការណែនាំអំពីការទូទាត់វិក្កយបត្រជាមួយវីងតាមទូរស័ព្ទដៃ
សូមចុចទីនេះMOU រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ជី ប៊ី និង ធនាគាឯកទេសរវីង