នៅរសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បាននាំសាររំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ជំទាវ នាវ ច័ន្ទថាណា អគ្គទេសាភិបាលរងនៃធនាគារជាតិ នៃ កម្ពុជា ដែលរៀបចំធ្វើឡើងនៅធនាគារជាតិ នៃ កម្ពុជាអគារសែនសុខ។
តាងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ ជី បី ម.ក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព រួមទាំងថ្នាក់ដឹកនាំនិងសហការីទាំងអស់ នៃធនាគារជាតិ នៃ កម្ពុជា ដោយសេចក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធលោកជំទាវ នាវ ច័ន្ទថាណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕