ទូរស័ព្ទមក:(+855) 23 977 778
Wing Bank

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ជាកិត្តិយនៃការស្វាគមន៍ចំពោះធនាគារវីង ដែលតំណាងដោយ កញ្ញា ធូ សុគន្ធវល័ក្ខ មន្ត្រីជំនាញផ្នែកដំណោះស្រាយអាជីកម្មធនាគារ បានមកធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជនដែលកំពុងប្រើប្រាស់ភ្នាក់ងារទូទាត់ប្រាក់ ឬ កម្មវិធីធនាគារប្រព័ន្ធទូរស័ព្ទចល័ត Wing Bank Mobile App ដើម្បីធ្វើការទូទាត់ប្រាក់កម្ចីដល់គ្រឹះស្ថាន។

កិច្ចប្រជុំក៏បានផ្តោតទៅលើឱកាសថ្មីៗទៀតនៃផលិតផល និងសេវាកម្ម ក៏ដូចជាការគាំទ្រ ការថែទាំសេវាកម្មជូនអតិថិជនផងដែរ។ មានលទ្ធផលវិជ្ជមានជាច្រើនពីកិច្ចពិភាក្សានេះ ហើយយើងបានសាទរជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាពិសេសលើសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុជូនដល់អតិថិជន។ យើងនឹងបន្តសហប្រតិបត្តិការក្នុងការផ្តល់សេវាកម្មនិងដំណោះស្រាយហិរញ្ញវត្ថុដែល ប្រកួតប្រជែងអោយកាន់តែល្អបន្ថែមទៀតជូនដល់អតិថិជនតទៅថ្ងៃអនាគត។

នៅចុងបញ្ចប់កម្មវិធី ធនាគារវីង តំណាងដោយកញ្ញា ធូ សុគន្ធវល័ក្ខ បានផ្តល់វត្ថុអនុស្សាវរីយ៍ដល់តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមអរគុណចំពោះវត្តមានទស្សនកិច្ចដ៏មានតម្លៃរបស់ធនាគារវីង និងការផ្តល់វត្ថុអនុស្សាវរីយ៍ផងដែរ។ សូមអរគុណ!