គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អំពីយើង

ថ្នាក់គ្រប់គ្រង

លោក ជេដ្ឋ គីមជិន

នាយក​ប្រតិបត្តិ

លោក ជេដ្ឋ គីមជិន បានចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងតួនាទីជានាយកប្រតិបត្តិ ដែលលោកត្រូវបានទទួលស្គាល់ដោយធនាគារជាតិ នៃ កម្ពុជា។ លោក គីមជិន មានបទពិសោធន៍និងចំណេះដឹងនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុរយៈពេលជាង២០ឆ្នាំលើសមត្ថភាពផ្សេងៗគ្នារួមមាន៖ ការអភិវឌ្ឍអាជីវកម្ម ទីផ្សារនិងការលក់ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុ។

 

លោក ជេដ្ឋ គីមជិន ធ្លាប់បានចូលបំរើការងារផ្នែក  សេវាកម្មហិរញ្ញវត្ថុនៅធនាគារពាណិជ្ជមួយនាឆ្នាំ១៩៩៩ ហើយបន្ទាប់មកលោកត្រូវបានជ្រើសតាំងជាប្រធានសាខានៃធនាគារពាណិជ្ជនៅឆ្នាំ២០០៧។ ឆ្នាំ២០១៤ លោកបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅភ្នំពេញតរៀងមក។


លោក ជេដ្ឋ គីមជិន បានទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីវិទ្យាស្ថានអន្តរជាតិនៃកម្ពុជាក្នុងឆ្នាំ២០០៣ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពីវិទ្យាស្ថានអន្តរជាតិសិង្ហបុរីនៅកម្ពុជាក្នុងឆ្នាំ២០០៦។ លោកបានទទួលលិខិតបញ្ជាក់អំពីការសិក្សាវគ្គជំនាញ វគ្គបំប៉ន សិក្ខាសាលាជាច្រើនផ្សេងទៀតដែលទាក់ទងនឹងវិស័យសេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះលោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាមួយចំនួនទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុ ធនាគារ និងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសចិន ម៉ាឡេស៊ី ថៃ  និង ប្រទេសវៀតណាមផងដែរ។ 

លោកស្រី ម៉ឺន​ ច័ន្ទរដ្ឋា

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

 

លោកស្រី ម៉ឺន​ ច័ន្ទរដ្ឋា ចូលបម្រើការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ លោកស្រីមានបទពិសោធន៍ជាងប្រាំបួន (០៩) ឆ្នាំក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក។  ចាប់ផ្ដើមការងារដំបូងជាគណនេ​យ្យ​ករ នៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគណនេយ្យមួយក្នុងឆ្នាំ២០១៤ បន្ទាប់មកលោកស្រីបានប្ដូរការងារទៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី​ក្នុងខែសីហា ឆ្នាំ២០១៦ក្នុងតួនាទីជាមន្ត្រីហិរញ្ញវត្ថុ។ ក្នុងខែមករា ឆ្នាំ២០២១ លោកស្រីត្រូវបានតម្លើងតួនាទីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី។​ លោកស្រី មានចំណេះ ជំនាញ និងបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធស្នូលធនាគារ (Core Banking System)​​ ដូចជាប្រព័ន្ធ V Connect Core System,  ប្រព័ន្ធ Morakot Core System, ការអនុវត្តទម្រង់របាយការណ៍ CAS & CIFRS-SME, ការគ្រប់គ្រងផ្នែកខាងសាច់ប្រាក់ រួមទាំងជំនាញផ្នែកកិច្ចការពន្ធដារផងដែរ។ 


លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក្នុងឆ្នាំ២០១៤ ។ ក្រៅអំពីនេះលោកស្រីទទួលបានសញ្ញាបត្រភ្នាក់ងារពន្ធដារ ពីសាលាជាតិពន្ធដារ នៅក្នុងឆ្នាំ២០១៨ ផងដែរ។ លោកស្រីធ្លាប់បានចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលដូចជា វគ្គរៀបចំផែនការអាជីវកម្ម វគ្គគណនេយ្យសម្រាប់រៀបចំស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គភាពធុនតូច និងមធ្យម វគ្គអ្នកគ្រប់គ្រងក្នុងសម័យឌីជីថល និងវគ្គផ្សេងៗទៀត ទាក់ទងនឹងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ។ លោកស្រីក៏ធ្លាប់បានចូលរួមបង្កើត គោលនយោបាយ និងនីតិវិធីគណនេយ្យ, គោលនយោបាយ និងនីតិវិធីប្រើប្រាស់ប្រព័ន្ធស្នូលធនាគារ ការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ និងកិច្ចការពាក់ព័ន្ធនិងពន្ធដារផ្សេងៗទៀត៕


លោក​ ហ៊ត សុវណ្ណឌី

ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស


លោក ហ៊ត សុវណ្ណឌី មានបទពិសោធន៍ការងារជាង១៤ឆ្នាំ លើការងារ ផ្នែកធនធានមនុស្ស និងរដ្ឋបាល។  ចាប់ផ្ដើមការងារជារដ្ឋបាល និងជាអ្នកគិតប្រាក់បៀវត្សប្រចាំរោងចក្រកាត់ដេរ និងរោងចក្រផលិត​ចំណីសត្វអស់រយៈពេលបួនឆ្នាំ  លោក ហ៊ត  វណ្ណឌី  បានអវិវឌ្ឃន៍ខ្លួនដោយផ្លាស់ប្ដូរការងារពីវិស័យឧស្សាហ៍កម្មកាត់ដេរ​និងផលិតចំណីសត្វទៅកាន់ការងារជាមន្ត្រីជំនាញផ្នែកធនធានមនុស្ស និងជាជំនួយការអ្នកគ្រប់គ្រងធនធានមនុស្ស នៅក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិក្នុងស្រុករយៈពេលជាងប្រាំមួយឆ្នាំ។ បួនឆ្នាំបន្ទាប់លោក ហ៊ត សុវណ្ណឌី បានក្លាយជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងក្រុមហ៊ុនឯកជន  ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនស្ថិតនៅខាងក្រោមបន្ទុក។


លោក ហ៊ត សុវណ្ណឌី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ​និងគណនេយ្យនៅឆ្នាំ២០០៧នៅសាកលវិទ្យាល័យបៀលប្រាយនិងបានបញ្ចប់ថ្នាក់សញ្ញាបត្រភាសាអង់គ្លេសនៅវិទ្យាស្ថានអន្តរជាតិអប់រំកម្ពុជា២០០៨។ លើសពីនេះទៀត លោក ហ៊ត សុវណ្ណឌី​​ ក៏បានចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាជាច្រើនដែលទាក់ទងនិងការគ្រប់គ្រងធនធានមនុស្សផងដែរ។


លោក ហ៊ត សុវណ្ណឌី បានចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងមុខតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៅខែមករា ឆ្នាំ២០២២។


លោក​ ប៉ៃ ឡាតែន

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក ប៉ៃ ឡាតែន បានចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងមុខតំណែងជាប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា​ស្តីទី នៅក្នុងខែតុលា ឆ្នាំ២០២១។ លោកត្រូវបានតម្លើងតួនាទីជាប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា នៅដើមខែមេសា ឆ្នាំ២០២៣។

លោក ប៉ៃ ឡាតែន មានបទពិសោធន៍ការងាររយៈពេលជាង៧ឆ្នាំ លើផ្នែកខាងអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីនិងគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះគឺ៣ឆ្នាំលោកបានបំរើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកម្មវិធីកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រៅពីកិច្ចការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លោកក៏ជាអ្នកអភិវឌ្ឍន៍​ប្រព័ន្ធ​កម្មវិធី និងរចនាគេហទំព័រអោយក្នុងក្រុមហ៊ុនឯកជនផងដែរ។

លោក ប៉ៃ ឡាតែន បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ និងបានបញ្ចាប់ថ្នាក់អនុបណ្ឌិតព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅខែធ្នូ ឆ្នាំ២០២១។

 

លោក ប៉ៃ ឡាតែន ក៏បានចូលរួមវគ្គបណ្តុះបណ្តាលដូចជាភាពជាអ្នកដឹកនាំនៅប្រទេសសិង្ហបុរី បានចូលរួមសិក្សាវគ្គគ្រប់គ្រងហានិភ័យ​ព័ត៌មានវិទ្យា ការគ្រប់គ្រងព័ត៌មានវិទ្យាផ្នែករចនាគេហទំព័រ, Integration and Administration ED3, People Soft Integration Tools Rel 8.53, Oracle Database 12c Release, People Soft Lifecycle Management and Update Manager, Oracle Database Security Release 2, Microsoft O365, Training Engineering and leadership និង Mobile App Development (CKCC)


លោក ឡេង សុវណ្ណារ៉ាត់

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិ​ភ័យ និងប្រតិបត្តិតាម

លោក ឡេង សុវណ្ណារ៉ាត់ បានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នាខែវិច្ឆិកា ឆ្នាំ២០២១ ដោយ លោកត្រូវបានធនាគារជាតិ នៃ កម្ពុជា ទទួលស្គាល់ថាជាបេក្ខជនមានសមត្ថភាពក្នុងតួនាទីជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់គ្រឹះស្ថាន។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៏ផ្នែកគ្រប់គ្រងហានិភ័យធនាគារ និងហិរញ្ញវត្ថុ ការត្រួតពិនិត្យអនុលោមបញ្ញតិ្ត ទប់ស្កាត់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក បានជាង១៨ឆ្នាំមកហើយនៅក្នុងធនាគារពាណិជ្ជធំលំដាប់ទី១នៅប្រទេសកម្ពុជា ។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយធ្លាប់ទទួលបន្ទុកលើមុខងារជាច្រើនដូចជា ផ្នែកគណនេយ្យ ផ្នែកប្រតិបត្តិការ ឯកទេសជាន់ខ្ពស់វិភាគហិរញ្ញវត្តុនិងផែនការថវិការ គ្រប់គ្រងហានិភ័យ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ត្រួតពិនិត្យអនុលោមបញ្ញត្តិ និងបទពិសោធន៍ជាច្រើនជាមួយអតិថិជន។ តួនាទីចុងក្រោយរបស់លោក គឺជាអ្នកដឹកនាំនិងគ្រប់គ្រងនាយកដ្ឋានប្រតិបត្តិតាមនៃធនាគារពាណិជ្ជមួយ និងបានទទួលបានជោគជ័យក្នុងការដឹកនាំរៀបចំបង្កើតនូវយុទ្ធសាស្រ្តធនាគារ គោលនយោបាយ និងនីតិវិធីសំខាន់ៗមួយចំនួន ជាមួយគម្រោងរបស់ស្ថាប័នអន្តរជាតិហៅកាត់ AFD

លោក ឡេង សុវណ្ណារ៉ាត់ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅខែមីនា ឆ្នាំ២០១២ បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅខែកក្កដា ឆ្នាំ២០០៣ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅឆ្នាំ២០១៩ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមដែលបានទទួលស្គាល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថាIBF។ លើសពីនេះទៅទៀតលោក ឡេង សុវណ្ណារ៉ាត់ បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដូចជាគោលនយោបាយស្តីពីការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាននិងសង្គម ពីប្រទេសហ្វីលីពីន ការគ្រប់គ្រងភតិសន្យាហិរញ្ញវត្ថុ ប្រព័ន្ធហិរញ្ញវត្ថុសកលនិងទីផ្សារហិរញ្ញវត្ថុ គ្រប់គ្រងហានិភ័យនៃប្រព័ន្ធប្តូរប្រាក់ ការព្យាករណ៍និងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចសកល ការគ្រប់គ្រងពន្ធនិងច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលរបស់ធនាគារ អភិវឌ្ឍន៍ប្រព័ន្ធបទដ្ឋានរបាយការគណនេយ្យអន្តរជាតិ​”IFRS” ការវាយតម្លៃអញ្ញមញ្ញនិងការវាយតម្លៃហានិភ័យថ្នាក់ជាតិរបស់ធនាគារពិភពលោក និងក្រុមការងារAPG


លោក ឌី ស៊ីណាត

អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក ឌី ស៊ីណាត ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែមីនា ឆ្នាំ ២០២៤ ក្នុងតួនាទីជា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុដោយចាប់ផ្ដើមមុខងារជាមន្ត្រី សវនករផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្តរក្នុងឆ្នាំ២០១៤។ លោកបានក្លាយជាមន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ២០១៨ និងបានក្លាយជាប្រធានសវនករផ្ទៃក្នុងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ លោកធ្លាប់បានបម្រើការងារជាប្រធានសវនករផ្ទៃក្នុង នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ីមុខផងដែរ។

 

លោក ឌី ស៊ីណាត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងក្នុងឆ្នាំ២០១៤ នៅវិទ្យាស្ថានគ្រប់គ្រងនិងអភិវឌ្ឍន៍ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ នៅសាលវិទ្យាល័យ ឯកទេសនៃកម្ពុជា។ បន្ថែមពីនេះទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន  បច្ចេកទេសក្នុងការត្រួតពិនិត្យទៅលើការគៃបន្លំ ការធ្វើសវកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំកម្មវិធីសម្រាប់ធ្វើសវនកម្ម និងវគ្គបណ្តុះបណ្តាលជាច្រើនទៀត។



លោក ចេង លាមហួត

ប្រធាននាយកដ្ឋានឥណទាន និងប្រតិបត្តិការ

លោក ចេង លាមហួត បានកំពុងបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងតួនាទីជាប្រធាននាយកដ្ឋានឥណទាន និងប្រតិបត្តិការ នៅខែវិច្ឆិកា ឆ្នាំ២០២២។ លោក ចេង លាមហួត មានបទពិសោធន៍ការងារ និងជំនាញផ្សេងៗនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងធនាគារជាច្រើនឆ្នាំដូចជា នៅធនាគារសហពាណិជ្ជ ក.អ លោកគឺជាសហអនុម័តករលើការបោះពុម្ពកាតឥណទាន កាតឥណពន្ធ កាតអេធីអឹមធនាគារ និងជាអ្នកគ្រប់គ្រងហានិភ័យមជ្ឈមណ្ឌលប័ណ្ណធនាគារនៅចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០០៧។ បន្ទាប់មកលោកត្រូវបានជ្រើសតាំងជាអនុប្រធានសាខាធនាគារសហពាណិជ្ជ ក.អ នៅខេត្តសៀមរាបចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣។ នៅចុងឆ្នាំ២០១៣ លោកបានផ្លាស់ប្តូរទៅបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ T&GO Finance Plc ក្នុងតួនាទីជាប្រធានផ្នែកឥណទាន និងប្រតិបត្តិការមុនពេលដែលលោកបានប្តូរមកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។

 

លោក ចេង លាមហួត បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រផ្នែកបច្ចេកវិទ្យានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញក្នុងឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ជំនាញរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា រាជធានីភ្នំពេញក្នុងឆ្នាំ២០១២។ ក្រៅពីនេះលោកក៏ទទួលបានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗមួយចំនួនទៀតផងដែរ ទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។