គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អំពីយើង

សាររបស់នាយកប្រតិបត្តិ

តំណាងឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងអតិថិជនជាទីស្រឡាញ់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអានរបាយការណ៍ប្រចាំឆ្នាំ និងបានផ្តល់/ទទួលសេវាកម្មជាមួយស្ថាប័នរបស់យើងខ្ញុំ។


បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃអង្គភាពសេដ្ឋកិច្ច និងជាអន្តរការីហិរញ្ញវត្ថុ ដើម្បីជួយដល់ប្រជាជនចំពោះតម្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស។ ខ្ញុំមានសេចក្តីរីករាយណាស់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចាប់ផ្តើមប្រតិបត្ដិការក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាដើមខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ។


គ្រឹះស្ថានយើងមានបំណងធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវ ការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការច្នៃប្រឌិតសេវាកម្មល្អៗរបស់យើងជូនដល់អតិថិជន ដោយលើកទឹកចិត្តដល់អតិថិជន បង្កើនទ្រព្យសម្បត្ដិឱ្យប្រសើរជាងមុនតាមរយៈដំណោះស្រាយ ហិរញ្ញវត្ថុ និងលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុក្នុងដំណើរការរយៈ ពេលវែងជាមួយគ្រឹះស្ថានរបស់យើងខ្ញុំ។ ម្ចាស់ភាគហ៊ុននៃគ្រឹះស្ថានយើងខ្ញុំនៅប្រទេសកម្ពុជា និងតៃវ៉ាន់ បានរួមចំណែក ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍស្ថានភាពរស់នៅរបស់ ប្រជាជនចាប់ពីកម្រិតចំណូលទាបឡើងទៅ និងដើម្បីគាំទ្រដល់ផែនការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។


ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែលកំពុងប្រើសេវាកម្មនិងមានគម្រោងប្រើសេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នៅថ្ងៃអនា គតដើម្បីទទួលបានកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។​ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងធនាគារជាតិ នៃ កម្ពុជា ដែលបានសហការ និងគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ ក្នុងការគ្រប់គ្រងដំណើរការល្អប្រសើរ និងតម្លាភាពដល់អតិថិជនរបស់យើងហើយនឹងបន្តទៅ អនាគត។


សូមជូនពរ សូមទទួលបានជោគជ័យ សុភមង្គល និងបានសុខចម្រើនគ្រប់ៗគ្នា។ ដោយក្តីគោរពពីខ្ញុំ !


ជេដ្ឋ គីមជិន

នាយកប្រតិបត្តិ