គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ឯកសារផ្សព្វផ្សាយកន្លងមក

 

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល២ឆ្នាំ  សម្រាប់ឆ្នាំជាប់ពន្ធ២០២៣  ដល់២០២៤។ នេះ គឺជាការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន មានទំនួលខុសត្រូវខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ទៅលើកាតព្វកិច្ចសារពើពន្ធនានា ស្របតាមច្បាប់ និងបទបញ្ញត្តិស្តីអំពីពន្ធដារ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្មឥណទានដូចជាឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្មឥណទានដូចជាឥណទានគេហដ្ឋាន ឥណទានសហគ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន។


ពានរង្វាន់ អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅអាគារការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់  «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022) »  ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស។ នេះជាឆ្នាំដំបូង និងជាមោទនភាពដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់លំដាប់អន្តរជាតិ  ដែលជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តផ្ដល់សេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។