ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងមានការចូលរួមពីថ្នាក់គ្រប់គ្រងនាយកដ្ឋាន និងបុគ្គលិកផងដែរ។
លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២១នេះ។ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់បន្ថែមអំពីគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះដូចខាងក្រោម៖
១. បង្ហាញលទ្ធផលនៃការអនុវត្តការងាររបស់គ្រឹះស្ថានដែលសម្រេចបានក្នុងរយៈពេល១២ខែក្នុងឆ្នាំ២០២១។
២. តម្លើងតួនាទីបុគ្គលិកចំនួនបី(០៣)រូប ដែលមានស្នាដៃក្នុងការទទួលតំណែងថ្មីរួមមាន៖
២.១ លោក អ៊ាម ចណ្ណា ត្រូវបានតម្លើងតួនាទីពីអនុប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន មកជាប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន។
២.២ លោក ម៉ៃ ខេមរា ត្រូវបានតម្លើងតួនាទីពីមន្រ្តីឥណទាន មកជាមន្រ្តីឥណទានជាន់ខ្ពស់។
២.៣ កញ្ញា ហេង ណារី ត្រូវបានតម្លើងតួនាទីពីគណនេយ្យករ មកជាគណនេយ្យករជាន់ខ្ពស់។
៣. លោកនាយកប្រតិបត្តិ បានផ្តល់សារផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ពីលោកប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រីអនុប្រធានក្រុមប្រឹក្សាភិបាល ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់។
៤. ទិសដៅផែនការសកម្មភាពការងារសំខាន់ៗនិងយុទ្ធសាស្រ្តដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២ រួមទាំងក្រើនរំលឹកចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីផងដែរ៕