ទូរស័ព្ទមក:(+855) 23 977 778
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យ

នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានអាជ្ញាបណ្ណលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃ កម្ពុជា បានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យជាមួយក្រុមហ៊ុន ខូហ្ស៊ី ហូម ឯ.ក (COZY HOME CO., LTD.) ដែលបានចុះបញ្ជីពាណិជ្ជកម្ម លេខៈ០០០២២២១២ ចុះថ្ងៃទី០២ ខែមករា ​​​​​​​​​​ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យនេះ គឺជាកិច្ចសហការដ៏ល្អវិសេសមួយក្នុងការជួយសម្រួលផ្នែក សេវាកម្មវាយតម្លៃអចលនទ្រព្យដាក់ធានាឥណទាន ឱ្យមានប្រសិទ្ធភាព តម្លាភាព ប្រកបដោយការប្រកួតប្រជែង ក្នុងការផ្តល់ឥណទានជូនដល់អតិថិជន។