កម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការបញ្ចូលភាគទុនិកបន្ថែមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
ព្រឹកថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១ នៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការបញ្ចូលភាគទុនិកបន្ថែម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានក្រុមហ៊ុន រីលរីច ឃែភីថល បែនខប ឯ.ក ជាភាគទុនិកបន្ថែមថ្មី។ 
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី HSU, CHIA-CHIA  ជាអនុប្រធានក្រុមប្រឹក្សាភិបាល    នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក (G B Microfinance Institution Plc.)  ជាមួយនិងក្រុមហ៊ុន រីលរីច ឃែភីថល បែនខប ឯ.ក (Relric Capital Bancorp Co., Ltd.) ដែលមានតំណាងចូលរួមដោយប្រធានក្រុមប្រឹក្សាភិបាល លោក Huang, Chuan-Cheng។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃផែនការអាជីវកម្មរបស់គ្រឹះស្ថានក្នុងការអនុវត្តផែនការអាជីវកម្មរយៈពេលវែងដើម្បីអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុស្របតាមតម្រូវការនៅទីផ្សារកម្ពុជា និងដើម្បីបង្កើនផលបត្រឥណទានរបស់គ្រឹះស្ថានផងដែរ។