គណៈគ្រប់គ្រងគ្រឹះស្ថានបានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះលោក ប្រធានក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះលោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ថ្ងៃ ទី០១។ ក្នុងឱកាសដ៏វិសេសនេះ គណៈគ្រប់គ្រងគ្រឹះស្ថានបានគោរពជូនពរ និងជូនកាដូផ្លែឈើលាភសំណាងជូនចំពោះ លោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងបានអញ្ជើញចូលរួមថតរូបអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រងទាំងអស់គ្នាក្នុងពេលនោះផងដែរ។   


លោកឧកញ៉ា ក៏បានផ្តល់អនុសាសន៍សង្ខេបដ៏មានតម្លៃ អំពីគម្រោងប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សម្រាប់ឆ្នាំថ្មី​និងឆ្នាំបន្តបន្ទាប់ផងដែរ។ លើសពីនេះ លោកឧកញ៉ាក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ទាំងអស់ ទទួលបានសុខភាពល្អ សុវត្ថិភាព ចម្រើនរុងរឿងនិងទទួលបានជោគជ័យគ្រប់កិច្ចការងារក្នុងឱកាសឆ្នាំថ្មីនេះ។