គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២

លោក​ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ នៅការិយាល័យកណ្តាលនៃគ្រឹះស្ថាន នាពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ ក្នុងឱកាសដ៏វិសេសនេះ លោក ឧកញ៉ា បានអញ្ជើញចូលរួមថតរូបអនុស្សាវរិយ៍ជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ក្នុងថ្ងៃពិធីសែននេះផងដែរ។

ក្នុងឱកាសឆ្នាំថ្មីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូម​ប្រសិទ្ធិពរ​ជ័យ ​សិរី​មង្គល​​ វិបុល​សុខ​គ្រប់​ប្រការ​ មហា​ប្រសើរ ​កើត​មាន​ចំពោះលោកឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.កនិងក្រុមគ្រួសារ, លោកស្រី HSU, CHIA-CHIA អនុប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងក្រុមគ្រួសារ, ថ្នាក់គ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ, អតិថិជន និងដៃគូអាជីវកម្ម ទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ។