គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ពិធីប្រគល់ទទួលប្លង់បំបែកក្បាលដីនិងផ្ទះ

សំរាប់វគ្គទីមួយនេះ ដីនិងផ្ទះចំនួន៣១ល្វែង ត្រូវបានទទួលពីក្រុមហ៊ុនហ្វាយស្តារ រេស៊ីដេន អេស អ ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដើម្បីផ្តល់ជូនអតិថិជនដែលបានទទួលឥណទានគេហដ្ឋានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ កម្មវិធីនេះបានប្រព្រឹត្តឡើងក្រោមវត្តមានអ្នកតំណាងរួមមាន៖ លោក ជេដ្ឋ គីមជិន ជានាយកប្រតិបត្តិនៃមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង លោក តាំង កៅគៀត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនហ្វាយស្តារ រេស៊ីដេន អេស អ ឯ.ក ។