ពិធីប្រគល់-ទទួលអំណោយថ្នាំគ្រាប់បុរាណចិន របស់លោកឧកញ៉ា តាំង គួងហាវ ជូនដល់ ក្រសួងយុតិ្តធម៌ នៃព្រះរាជាណាចក្រកម្ពុជា

ឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញប្រគល់អំណោយថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ជូនដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងយុតិ្តធម៌នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ អញ្ជើញទទួលថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន ១០.០០០ប្រអប់ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។